About

Free, original children’s literature, for and by Cambodians
សៀវភៅកុមារស្នាដៃដើម ផ្ដល់ជូនដោយសេរី ហើយបង្កើតឡើងដោយអ្នកជំនាញកម្ពុជា សម្រាប់ប្រជាជនកម្ពុជា

The Asia Foundation’s Let’s Read!  project in Cambodia stimulates the creation of original, openly licensed books in Khmer. The project leverages the popularity of smartphone technology to foster a new generation of storytellers and increase access to books that entice children to read.

គម្រោងតោះអាន! របស់មូលនិធិអាសុីនៅប្រទេសកម្ពុជា ជម្រុញអោយមានការបង្កើតស្នាដៃដើមជាភាសាខ្មែរ ដែលមានអាជ្ញាប័ណ្ណបើកទូលាយ។ គម្រោងនេះ ប្រើប្រាស់អនុភាពនៃប្រជាប្រិយភាពរបស់បច្ចេកវិទ្យាទូរស័ព្ទ ដើម្បីបណ្ដុះបណ្ដាអ្នកនិទានរឿងជំនាន់ថ្មី និងបង្កើនភាពងាយស្រួលក្នុងការទទួលបានសៀវភៅ ដើម្បីជម្រុញអោយកុមារអានកាន់តែច្រើន។

The centerpiece of the initiative is a series of hackathon events that gathers individuals from a variety of industries to create high-quality children’s stories. At the intensive, one-day events, teams comprising of writers, artists, graphic designers, and coders collaborate to develop a set of children’s e-books. This method drastically reduces the time and resources needed to produce beautiful, illustrated children’s books.

ចំនុចសំខាន់នៃកិច្ចផ្ដួចផ្ដើមនេះ គឺជាព្រឹត្តិការណ៍ hackathon ដែលប្រមូលផ្ដុំបុគ្គលពីវិស័យផ្សេងៗគ្នា ដើម្បីបង្កើតសសៀវភៅកុមារដែលមានគុណភាពខ្ពស់។ ក្នុងរយ:ពេលមួយថ្ងៃ ក្រុមការងារដែលរួមមានអ្នកនិពន្ធ វិចិត្រករ អ្នករចនាទំព័រ និង អ្នកសរសេរកូដ ធ្វើការជាមួយគ្នាដើម្បីបង្កើតសៀវភៅអេឡិចត្រូនិចសម្រាប់កុមារ។ វិធីនេះជួយកាត់បន្ថយពេលវេលា និង ធនធាន ក្នុងការបង្កើតសៀវភៅដែលមានរូបភាពស្រស់ស្អាត សម្រាប់កុមារ។

How Does It Work?
តើកម្មវិធីនេះមានដំណើរការយ៉ាងដូចម្ដេច?

CREATIVE TEAM FORMATION
Gathering the best Cambodian talent
High-profile public calls for writers, illustrators, designers and coders attract talent from a variety of industries to create dynamic, high-quality books for Cambodian children.

ការបង្កើតក្រុម
ប្រមូលផ្ដុំអ្នកជំនាញដែលមានទេពកោសល្យខ្ពស់
ការប្រកាសជាសាធារណ:ស្វែងរកអ្នកនិពន្ធ វិចិត្រករ អ្នករចនាសៀវភៅ និង អ្នកសរសេរកូដ ដែលមានជំនាញពីវិស័យផ្សេងៗគ្នា ដើម្បីបង្កើតសៀវភៅកុមារ ដែលមានគុណភាពខ្ពស់។

HACKATHON
One-day book creation events
Creative teams develop a book prototype over an intensive 11-hour period. Writers finalize stories, illustrators develop detailed storyboards and finished covers, and designers and coders create attractive e-book templates.

កម្មវិធី hackathon
ការបង្កើតសៀវភៅក្នុងរយ:ពេលមួយថ្ងៃ
ក្រុមអ្នកច្នៃប្រឌិត បង្កើតនូវគំរូបថមក្នុងរយ:ពេល១១ម៉ោង។ អ្នកនិពន្ធបញ្ចប់សាច់រឿង អ្នកនិពន្ធធ្វើគំនូសព្រៀង និង បញ្ចប់គម្របសៀវភៅ អ្នករចនានិងអ្នកសរសេរកូដបង្កើតប្លង់ទំព័រដែលគួរអោយទាក់ទាញ។

BOOK LAUNCH
Storybooks for all
No more than two months after the hackathon, the illustrated stories are finalized and digitized. E-book and print-ready versions are made available to online libraries, both domestic and international.

ពិធីសម្ភោធន៍សៀវភៅ
សៀវភៅរឿងសម្រាប់កុមារគ្រប់រូប
ក្នុងរយ:ពេលតិចជាង២ខែបន្ទាប់ពី hackathon រូបភាពគំនូរត្រូវបានបញ្ចប់ និង ដាក់ជាឌីជីថល។ សៀវភៅអេឡិចត្រូនិច ត្រូវបានដាក់នៅតាមបណ្ណាល័យអនឡាញជាតិ និង អន្តរជាតិ។ សៀវភៅទាំងនោះក៏អាចព្រីនបានផងដែរ។

Press and Testimonials

Opportunity to author a book for Cambodian children ឱកាសបញ្ចេញស្នាដៃតែងនិពន្ធសៀវភៅ E-Book សម្រាប់ក្មេងៗរៀន , Sabay News, November 3, 2017

Asia Foundation Launches Let’s Read! E-Books for Cambodian Children, Khmer Times, September 20, 2016

The Asia Foundation’s most recent involvement in early grade reading was its pioneering work in producing e-books through a 1-day hackathon that involves the publishing community working together to produce high-quality, openly licensed children’s e-books in Khmer.

–Ministry of Education, Youth, and Sports

Print

About Let’s Read!

An initiative of The Asia Foundation’s Books for Asia program, Let’s Read! fosters young readers in underserved communities in Asia. The project incubates innovative digital, print, and community-based solutions to improving access to high-quality children’s books in mother tongues and national languages. In addition to its e-book initiative in Cambodia, Let’s Read! is helping minority communities develop their own collection of storybooks through a suite of mobile apps.

Visit booksforasia.org to learn more.

អំពី តោះអាន!

តោះអាន! ជាកិច្ចផ្ដួចផ្ដើមនៃកម្មវិធី សៀវភៅសម្រាប់អាសុី របស់មូលនិធិអាសុី ដើម្បីជម្រុញការអាន សម្រាប់កុមារដែលនៅក្នុងសហគមន៍ខ្វះខាត នៅក្នុងតំបន់អាសុី។ គម្រោងនេះ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការបោះពុម្ព និង ដំណោះស្រាយតាមសហគមន៍ ដើម្បីផ្ដល់សៀវភៅដែលមានគុណភាពខ្ពស់ ទៅកាន់កុមារ ជាភាសាដើម និង ភាសាជាតិ។ លើសពីនេះទៅទៀត កិច្ចផ្ដួចផ្ដើមតោះអាន! ដែលបង្កើតសៀវភៅអេឡិចត្រូនិចនៅប្រទេសកម្ពុជា  កំពុងជួយសហគមន៍ជនជាតិភាគតិចឲបង្កើតសៀវភៅរឿងរបស់គេបាន តាមរយៈកម្មវិធីទូរស័ព្ទ។

សូមចូលទៅកាន់ booksforasia.org ដើម្បីស្វែងយល់បន្ថែម។