សៀវភៅស្ទែម (STEM)៖ វិធីសរសេរឲ្យមានប្រសិទ្ធភាព

សរសេរដោយ Yamini Vijayan នៅថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៧

ចាប់តាំងពី​បង្កើតមក Pratham Books បានបោះពុម្ពផ្សាយ​សៀវភៅរូបភាពជាច្រើន ដើម្បី​ពន្យល់​សម្រាយ​ប្រធានបទ ស្ទែម (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា) ដោយ​ប្រើ​ប្រាស់​វិធីសាស្ត្រ​ទាក់ទាញ​ការ​ចាប់អារម្មណ៍។ ប៉ុន្តែ ចាប់តាំងពីឆ្នាំ ២០១៥ មក យើង​ធ្វើការងារ ដោយ​សម្រួច​ការ​យកចិត្តទុកដាក់ច្រើនជាងមុន។ ហេតុផលចម្បងដែល​នាំឲ្យ​យើង​ធ្វើ​បែប​នេះ គឺ​ដោយសារ​តែ​យើង​ដឹងថា នៅ​មិនទាន់មាន​សៀវភៅព័ត៌មាន​ចម្រុះភាសា​សម្រាប់​អ្នកអាន​វ័យ​ក្មេង ក្នុង​ប្រទេស​ឥណ្ឌា​​នៅ​ឡើយទេ។ ដោយសារតែ​កុមារជាច្រើននាក់​ចាត់ទុកវិទ្យាសាស្ត្រ និង​គណិតវិទ្យាថា​ជា​មុខវិជ្ជា​ដែល​រាង​ពិបាកបន្តិច​ផងនោះ វាធ្វើឲ្យ​ការងារ​របស់​យើង​ក្លាយជា​ចំណោទ​កាន់តែ​គួរឲ្យ​ចាប់​អារម្មណ៍​បន្ថែមទៀត ដោយសារតែ​យើង​គិតថា យើងអាច​ជួយ​ផ្លាស់ប្តូរ​ការ​យល់ឃើញបែបនេះ តាមរយៈ​ការ​ផលិតសៀវភៅ​ជុំវិញ​ប្រធានបទស្ទែមដែល​ផ្តល់​នូវភាព​សប្បាយរីករាយ និ​ងអាចឲ្យអ្នកអាន​ចងចាំ​បានយូរ។

gol_gumbaz_and_running_race

ខណៈពេល​ដែល​យើង​បាន និង​កំពុង​រិះរក​វិធីជាច្រើន ដើម្បី​បង្ហាញប្រធានបទស្ទែម ទៅ​កាន់​កុមារ បញ្ហា​ប្រឈមមួយ ក្នុង​ចំណោម​បញ្ហា​ប្រឈមធំៗជាងគេរបស់​យើង គឺ​ត្រូវបង្ហាញព័ត៌មាន​អំពី​ប្រធានបទ​ទាំងនេះ​ឲ្យបានសុក្រិត បង្កប់​ដោយ​ភាពច្នៃ​ប្រឌិត និង​សាមញ្ញ ដោយ​មិនធ្វើឲ្យ​គេមើល​មក​សៀវភៅ​​ទាំងនេះថាដូចជា “សៀវភៅ​សិក្សា”។ ដូច្នេះ ជាការសំខាន់ណាស់ ដែល​យើង​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​អត្ថបទអត្ថាធិប្បាយ ប្លង់នីមួយៗ និង​ទំងន់ពាក្យពេចន៍​ដែល​ប្រើប្រាស់ក្នុង​សៀវភៅ​​នីមួយៗ ដើម្បីឲ្យ​កុមារ​ចាប់ចិត្ត​ចង់អាន។

ដោយសារតែ​យើង​ធ្វើការងារ​ច្រើន​ជាមួយ​នឹង​កុមារ​ដែលមាន​ការ​លំបាកខាងសេដ្ឋកិច្ច ជា​ការ​សំខាន់​ណាស់ ដែល​សៀវភៅរបស់​យើង​មានភាពពាក់ព័ន្ធ​ជាមួយ​នឹង​កុមារទាំងនេះ។ តាមរយៈ​ការ​សន្ទនាជាមួយ​នឹង​អង្គការ​ដៃគូរបស់យើង​ដែល​ធ្វើការងារ​យ៉ាង​ជិតស្និទជាមួយ​កុមារទាំងនេះ យើង​ដឹង​ថា​យើង​ចាំបាច់​ត្រូវ​រៀបចំសៀវភៅឲ្យ​កាន់តែសាមញ្ញ ដោយហេតុថា​ភាពស្ទាត់ជំនាញ​ជាមួយ​នឹង​ការ​អានរបស់​កុមារទាំងនេះនៅ​កំពុង​អភិវឌ្ឍ​បណ្តើរៗនៅឡើយ។ ជាមួយ​នឹង​ការ​ចងចាំ​ក្នុង​ចិត្តថា យើង​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​បង្កើត​សៀវភៅ​ដែល​មាន​លក្ខណៈសាមញ្ញៗ ដែល​លើកទឹកចិត្ត​ឲ្យ​កុមារ​ស្វែងយល់ពីពិភពលោក​ជុំវិញ​ពួកគេ​ ដោយបើកចំហចិត្ត យើង​ត្រូវ​សួរសំណួរឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ពួកគេអាចឆ្លើយ និង​រិះរកវិធីយកចំណេះដឹងរបស់ពួកគេ​មក​ប្រើប្រាស់ ដើម្បី​ឆ្លើយ​នឹង​សំណួរ​ទាំងនោះ។​

យើង​នៅតែបន្ត​ចង់​ផលិតសៀវភៅ ស្ទែម បន្តទៀត ដូច្នេះ​យើង​គិតថា យើង​គួរ​រំលេច​ពី​សៀវភៅ​មួយចំនួនតូច ដែល​យើង​បាន​ផលិត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដើម្បី​ឲ្យ​យើង​អាច​ធ្វើការ​ឆ្លុះបញ្ចាំងផង និង​ចែករំលែក​មេរៀន​ដែល​យើង​ទទួលបាន​កន្លងមកផង។ ដូច្នេះ តើ​អ្វីទៅ​ដែល​ដំណើរការទៅបានល្អកន្លងមក?

ភាពច្បាស់លាស់​នៃទស្សនទាន – ចំណុចសំខាន់មួយ​នៃសៀវភៅ ស្ទែម គឺលទ្ធភាព​បង្ហាញពី​ទស្សនទាន ឬគំនិត​អ្វីមួយឲ្យបានច្បាស់លាស់។​ I Spy! (ដោយ Samvida Venkatesh & Sandhya Prabhat) ពន្យល់ពីទស្សនទានស្តីពីប្រមាណវិធីដក​យ៉ាង​អស្ចារ្យ ដោយ​ប្រើប្រាស់​ល្បែង​កម្សាន្ត និង​ការ​កំប្លុក​កំប្លែង។

ភាពសាមញ្ញ – ការសន្ទនា​ភាគច្រើន​របស់​យើងជាមួយដៃគូ​ដែល​ជាអង្គការចុះធ្វើការងារ​ផ្ទាល់​ដល់​មូលដ្ឋាន នាំឲ្យ​យើង​ឈាន​ដល់​សេចក្តីសន្និដ្ឋានដូចគ្នា ពោលគឺ​យើង​ចាំបាច់​ត្រូវ​បង្កើត​សៀវភៅ​ឲ្យ​កាន់តែ​សាមញ្ញត្រូវគ្នា​នឹង​កម្រិត​អំណានរបស់កុមារ​ដែល​យើង​ធ្វើការងារជាមួយ។ រឿង Sniffles របស់​អ្នកនិពន្ធឈ្មោះ Sunando Chakraborty ដែលរៀបរាប់ពីការឆ្លង​មេរោគផ្តាសាយ គឺជា​ឧទាហរណ៍​ល្អ បំផុតដែលបង្ហាញពី​ចំណុចដែល​យើង​ព្យាយាមពន្យល់នេះ។ លើសពីនេះ យើង​ក៏​ស្រលាញ់​ចូលចិត្ត​តួអង្គ​ចម្បង​ក្នុង​សៀវភៅនេះ​ផងដែរ។ Satya, Watch Out! គឺជាឧទាហរណ៍ដ៏ល្អមួយទៀត ដែល​បង្ហាញ​ពី​អត្ថបទអត្ថាធិប្បាយ និង​ប្លង់រឿង​ក្នុង​សៀវភៅបាន​យ៉ាងល្អ។​

children_in_the_playground_with_a_football

ការនិទានរឿងឲ្យបានល្អ Jadav and the Tree-Place ជារឿង ដែល​ឈ្នះរង្វាន់​សៀវភៅ​ឌីជីថលឆ្នើម ក្នុង​សន្និសីទ Publishing Next កាលពីឆ្នាំមុន​នេះ។ រឿង ដែល​រៀបរាប់ពី​អ្នក​ដើរព្រៃ ឈ្មោះ Jadav ‘Payeng’ Molai នេះ ក៏​ជារឿង​ដែល​លេចធ្លោរ​សម្រាប់​យើង​ផងដែរ ដោយសារតែ​នេះ​ជារឿង​ដែល​បណ្តុះទឹកចិត្ត ជាមួយនឹង​ការអធិប្បាយ​ល្អបំផុតដោយ Vinayak Varma។

ការ​ប្រើពាក្យ​កំប្លុកកំប្លែង Ammachi’s Amazing Machines និពន្ធដោយ Rajiv Eipe​ ទទួលបាន​ការ​ពេញនិយមខ្លាំង​ជាមួយ​នឹង​អ្នកអានរបស់យើង ដោយសារមូលហេតុជាច្រើន! ប៉ុន្តែ​ មូលហេតុមួយ ដែល​ធ្វើឲ្យ​សៀវភៅនេះ​ទទួលបាន​ភាពពេញនិយម គឺ​ការ​ប្រើប្រាស់​ភាព​កំប្លុកកំប្លែង​បែប​សុភាពរាបសារ ក្នុង​សាច់រឿងទាំងមូល ជាពិសេស ក្នុង​ទម្រង់​សិល្បៈ។ ខណៈពេល​ដែល​ការ​បញ្ចូល​ភាព​កំប្លុកកំប្លែង​ក្នុង​សៀវភៅ STEM អាច​ជាការ​លំបាក (សូម​ស្រម៉ៃ​ថា​អ្នក​បញ្ចូល​ភាព​កំប្លុក​កំប្លែង​ក្នុង​រឿងមួយ​ដែល​និយាយ​អំពី​ម៉ាស៊ីន​សាមញ្ញមួយ!) យើង​អាច​ប្រាប់​អ្នកថា វាជាអ្វីដែលអាច​ធ្វើបានដោយ​អស្ចារ្យ។​

ការ​បញ្ចូលរឿងពិត និង​រឿង​ប្រឌិតជាមួយគ្នា​យ៉ាង​រលូន – ការ​ធានាឲ្យមានតុល្យភាព​ត្រឹម​ត្រូវ​បំផុត​រវាង​រឿងប្រឌិត ជាមួយនឹង​ព័ត៌មាន​ដែលពិត មិន​មែនជា​រឿង​ងាយស្រួល​ប៉ុន្មាននោះទេ ដូច្នេះ​ហើយ​យើង​មាន​សេចក្តីសោមនស្សរីករាយ ដែលបាន​បោះពុម្ពផ្សាយ A Butterfly Smile (និពន្ធ​ដោយ Mathangi Subramanian & Lavanya Naidu) ដែលអាចធ្វើបែបនេះ​បាន​យ៉ាង​រលូន។ ក្នុង​រឿងនេះ ក្មេងស្រីម្នាក់ ដែល​មិនធ្លាប់​ស្គាល់ទីក្រុង បានចែករំលែក​ចំណេះដឹងរបស់នាងអំពី​មេអំបៅ ជាមួយ​នឹង​មិត្តរួមថ្នាក់របស់ពួកគេ ហើយ​នាង​ក៏ដឹងព័ត៌មានថ្មីៗអំពី​មេអំបៅផងដែរ។ ក្នុង​ពេលជាមួយគ្នា រឿង​នេះ​ក៏បង្ហាញពី​ការ​ធ្វើចំណាកស្រុក ដោយសារតែ​ហេតុផល​បរិស្ថាន និង​ហេតុផល​សេដ្ឋកិច្ច​ផងដែរ។ រឿង​មួយទៀត ដែល​ធ្វើបែបនេះ​បាន​ជោគជ័យដែរនោះគឺ Dum Dum-a-Dum Biryani! (និពន្ធ​ដោយ Gayathri Tirthapura & Kabini Amin) ដែល​បង្ហាញពី​ទំនាក់ទំនង​ដ៏អស្ចារ្យ​រវាង​គណិតវិទ្យា និង​ការ​ចំអិន​អាហារ។

class_trip_to_a_butterfly_park.jpg

ពង្រីកការស្រមើស្រម៉ៃ – តើមានវិធីកាន់តែល្អ​បែបណា ដើម្បី​និយាយពី​ចំណុចនេះជាង​នាំ​អ្នក​ឲ្យអានសៀវភៅ How Far is Far? ដែលជា​សៀវភៅ​និយាយពី​ចំងាយ លេខធំៗ និង​រង្វាស់រង្វាល់។ អ្នក​និពន្ធ Sukanya Sinha និង Vishnu M Nair បាន​ផលិតសៀវភៅ​គណិតវិទ្យា​ពិសេសបំផុត ដែល​នៅ​តែ​ប្រកាន់ខ្ជាប់​ជាមួយនឹង​គំនិត​ស្នូល​នៃ​ការ​សិក្សាមុខវិជ្ជាគណិតវិទ្យា៖ ការលេង និង​ការ​ស្វែង​យល់។​

តួអង្គ​ដែល​គួរឲ្យចងចាំ – សមត្ថភាព​បង្កើតតួអង្គ ដែល​នៅ​តែស្ថិត​ក្នុង​ការចងចាំ​របស់​យើង គឺជា​ជំនាញ​ដែល​សមនឹង​ទទួលបានការ​កោតសរសើរ។ ការ​បញ្ចូលតួអង្គ​ដែល​គួរឲ្យចងចាំ ធ្វើឲ្យ​កុមារ​កាន់តែ​ងាយចងចាំពីទស្សនទាន និង​សាច់រឿងទាំងមូល។ ក្នុង​ន័យនេះ តួអង្គដែល​យើង​ចូលចិត្ត​មួយ​ចំនួន រួមមាន៖ លោកយាយចម្លែក​ ក្នុង​រឿង How Old is Muttajj? (និពន្ធ​ដោយ Roopa Pai & Kaveri Gopalakrishnan), gharial ដែល​គួរ​ឲ្យស្រលាញ់​ ក្នុង​រឿង Ghum-Ghum Gharial’s Glorious Adventure (និពន្ធ​ដោយ Aparna Kapur & Roshan K), Arya ដែល​ចូលចិត្ត​ផ្សងព្រេង ក្នុង​រឿង Arya in the Cockpit (និពន្ធ​ដោយ Nandita Jayaraj & Upamanyu Bhattacharyya) និង Neema ដែល​ឃ្លានជាប់ជានិច្ច ក្នុង​រឿង What’s Neema Eating Today? និពន្ធ​ដោយ Bijal Vachharajani និង Priya Kuriyan។

a_girl_in_a_spacesuit_with_a_poster_of_kalpana_chawla_in_her_room

ការពង្រឹងបន្ថែម​លើទស្សនទាននានា តាមរយៈសកម្មភាព – ក្នុង​ករណី​សៀវភៅ STEM ការ​ដាក់​សកម្មភាពសប្បាយៗ ងាយស្រួលធ្វើ នៅ​ចុង​សៀវភៅ ផ្តល់​នូវ​ប្រយោជន៍យ៉ាង​ច្រើន។ កុមារ​ហាក់​បីដូចជា​ចូលចិត្តបែបនេះ ដោយសារតែ​វា​អនុញ្ញាតឲ្យ​ពួកគេ​ស្វែងយល់ពីទស្សនទាន​នានា តាម​របៀប​ពិតជាក់ស្តែង ពោលគឺ​មិន​ត្រឹមតែជាអ្នកចាំទទួលព័ត៌មាន។ A Butterfly Smile មាន​សកម្មភាព​សប្បាយៗ​នៅ​ចុងសាច់រឿង។ គ្រូៗបាន​ប្រាប់​យើងថា រឿង How Old is Muttajji? ទទួល​បាន​ការ​ពេញ​និយមខ្លាំង ដោយសារតែកុមារ​ចូលចិត្តអត្ថបទអធិប្បាយ​បែប​ឆ្លើយឆ្លងគ្នា ដែល​ជម្រុញឲ្យ​ពួកគេ​គិត ដូចគ្នា​នឹង​ការផ្គុំបំណែក​រូបផ្សេងៗគ្នា​ផងដែរ។​

រឿបប្រឌិតសុទ្ធសាធ – បើទោះបីជាយើង​ពុំបាន​ធ្វើការងារច្រើន ពាក់ព័ន្ធជាមួយនឹង​រឿង​ប្រឌិតសុទ្ធសាធ​ក៏ដោយ យើង​ចាប់ផ្តើម​មើលឃើញ​ពី​សក្តានុពល​ធំធេង​នៃ​រឿង​ប្រភេទនេះ។ ហេតុផល​មួយ ដែល​យើង​មិន​ប្រើរឿងប្រឌិតសុទ្ធសាធច្រើន គឺខ្លាច​វាមើលទៅ​ដូចជា “សៀវភៅសិក្សា” ពេក។  ប៉ុន្តែ ការឆ្លើយតបចំពោះសៀវភៅនានា ដូចជា How Does Toothpaste Get Into the Tube? (និពន្ធ​ដោយ Veena Prasad & Rajiv Eipe) ធ្វើឲ្យ​យើង​ដឹងថា យើងគួរ​ពិនិត្យ​មើល​លទ្ធភាព​បោះពុម្ពផ្សាយ​សៀវភៅប្រភេទនេះ​បន្ថែមទៀត។ សៀវភៅនេះ​ពិតជាធ្វើបានល្អ ក្នុង​ការ​ជ្រើសរើសឲ្យ​ចំសំណួរ ពោលគឺ​សំណួរ​ដែល​ទំនងជាធ្វើឲ្យ​យើង​ទ័លគំនិត និង​សំណួរ​ដែល​មិន​មាន​ចម្លើយច្បាស់លាស់។​

សមត្ថភាព​ភ្ជាប់ទំនាក់ទំនង – រឿងមួយចំនួន ដែល​កុមារ​ទាក់ទាញ​ចិត្ត​របស់កុមារ​បាន​យ៉ាង​លឿន គឺជារឿង​ដែល​ពួកគេ​ងាយ​នឹង​ភ្ជាប់ទំនាក់ទំនង​ជាមួយ។ ឧទាហរណ៍ រឿង One by Two (និពន្ធ​ដោយ Maya Bisineer & Shreya Sen) ដែល​រៀបរាប់ពី​ប្រមាណវិធីចែក ប៉ុន្តែ និយាយ​ច្រើនពីការ​ហូបអាហារ​ជុំគ្នា ជាអ្វី​ដែល​យើង​ភាគច្រើន​ដឹងដូចៗគ្នា។​

ប្រធានបទ​គួរឲ្យចាប់អារម្មណ៍ – ជារឿយៗ ការ​រកឃើញ​ប្រធានបទ​ដែល​ទទួលបានការ​ចាប់​អារម្មណ៍ពីកុមារ មានន័យថា យើង​បាន​ឈ្នះសមរភូមិ​បាន​ពាក់កណ្តាល​ហើយ។ ជាការពិត នេះ​គឺ​ល្បិច​ចាស់! ប៉ុន្តែ វាជា​ល្បិច​ដែលមានប្រយោជន៍​ ជាពិសេស សម្រាប់រឿង​អំពី​ប្រធានបទ STEM។ កាលពី​ឆ្នាំមុននេះ យើង​បាន​បោះពុម្ពផ្សាយ​រឿង Gul in Space (និពន្ធ​ដោយ Richa Jha & Lavanya Karthik) និង Kaakaasaurus (និពន្ធ​ដោយ Shalini Srinivasan & Prabha Mallya) ដោយសារតែ… វាជារឿងដែល​និយាយពី​អាវកាស និង​ដាយណូស័រ!

ល្អ សម្រាប់​ការអានឮៗ – យើង​សម្រេចចិត្ត​បញ្ចូល​ចំណុចនេះ ដោយសារតែយើង​រកឃើញថា សៀវភៅរបស់យើងជាច្រើន ត្រូវបាន​គេ​យកទៅអាន​ឮៗ ក្នុង​ពិភពលោក។ ដូច្នេះ ការ​ផលិតសៀវភៅ​រឿង STEM ដែល​ផ្តល់នូវភាពសប្បាយរីករាយ តាមរយៈការអានឮៗ តែងតែជា​អ្វីដែលអស្ចារ្យ។ ឧទាហរណ៍ល្អបំផុតដែលបង្ហាញពីចំណុចនេះ គឺ Gulli’s Box of Things របស់អ្នក​និពន្ធ Anupama Ajinkya Apte’s – សៀវភៅដែល​យើង​បោះពុម្ព​កាលពីប៉ុន្មានឆ្នាំមុននេះ (ជាសៀវភៅ​បោះពុម្ព​ជា​ក្រដាស)។ 

kaakaasaurus_in_the_market_creating_chaos

សៀវភៅ ស្ទែម ដែល​លើកឡើងនៅទីនេះ អាចរកបាន ដោយ​មិនគិតថ្លៃ លើ​គេហទំព័រ StoryWeaver ជាភាសាអង់គ្លេស Hindi, Marathi, Kannada និង Tamil។ អត្ថបទដើមជាភាសាអង់គ្លេស​ ដែលបោះផ្សាយដោយ​ Pratham អាចរកបាននៅទីនេះ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s