Application: Illustrators and Graphic Designers

ការប្រកាសស្វែងរក វិចិត្រករ និង អ្នករចនាទំព័រសៀវភៅ

application-page-header_illustrators

កម្មវិធីតោះអាន! កំពុងស្វែងរកវិចិត្រករ និង អ្នករចនាទំព័រសៀវភៅ ដើម្បីចូលរួមក្នុងកម្មវិធីហាក់កាសន សៀវភៅអេឡិចត្រូនិច ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៩ និង​ ២០ ខែសីហា ឆ្នាំ២០១៧។ ក្នុងកម្មវិធីនេះ អ្នកនិពន្ធ វិចិត្រករ និង អ្នករចនាទំព័រសៀវភៅ នឹងធ្វើការជាមួយគ្នា ដើម្បីបង្កើតសៀវភៅកុមារដែលមានរូបភាពស្រស់ស្អាត និង គួរអោយចាប់អារម្មណ៍។ កម្មវិធីតោះអាន! ដែលនឹងប្រព្រឹត្តិទៅនៅខែសីហានេះ ស្ថិតក្រោមប្រធានបទ  ស្ទែមសម្រាប់កុមារ

តួនាទីរបស់វិចិត្រករ៖

 • ធ្វើការជាមួយនឹងអ្នកនិពន្ធ និង អ្នករចនាទំព័រសៀវភៅ ដើម្បីធ្វើឲសាច់រឿងលេចចេញជារូបរាងឡើង
 • សម្រេចអោយបាននូវគំនូសព្រៀង សម្រាប់ទំព័រនិមួយៗ នៅក្នុងកម្មវិធីហាក់កាសន
 • បញ្ចប់គំនូរសម្រាប់ទំព័រនិមួយៗ នៃសៀវភៅកុមារ (១២ ទៅ ១៦ ទំព័រ)។ វិចិត្រករ មានពេល២ខែ សម្រាប់បញ្ចប់គំនូរ។

តួនាទីរបស់អ្នករចនាទំព័រ៖

 • បង្កើត file សៀវភៅនៅក្នុងកម្មវិធី InDesign ដោយគិតគូរពីកន្លែងដាក់អក្សរ ហ្វុនអក្សរ (typography) និងផ្នែកផ្សេងនៃការរចនា។
 • ផ្ដល់ជាយោបល់ខាងបច្ចេកទេស និង សិល្បៈរចនាទៅកាន់វិចិត្រករ។
 • កម្មវិធីតោះអាន! នឹងផ្ដល់ file template ដល់អ្នករចនាទំព័រ។
 • យើងលើកទឹកចិត្តដល់ និស្សិតដែលកំពុងសិក្សាក្នុងការដាក់ពាក្យជាអ្នករចនាទំព័រ។

ផលប្រយោជន៍នៃការចូលរួម៖

 • ឱកាសប្រើប្រាស់សមត្ថភាព និង ជំនាញរបស់អ្នក ដើម្បីបង្កើតសៀវភៅដែលស្រស់ស្អាត និង គួរអោយចាប់អារម្មណ៍ សម្រាប់កុមារកម្ពុជា
 • ការព្រឹក្សាជាមួយអ្នកជំនាញផ្នែកសៀវភៅកុមារ ដែលមានដូចជាអ្នកបោះពុម្ព និង អ្នកគ្រប់គ្រងសៀវភៅ
 • ការទទួលស្គាល់ពីស្នាដៃអ្នកនៅលើសៀវភៅ គេហទំព័រគម្រោងតោះអាន! និង ការផ្សព្វផ្សាយនានា
 • រៀនសូត្រពីបទពិសោធន៍ល្អៗ ក្នុងការបោះពុម្ពសៀវភៅបែបអេឡិចត្រូនិច
 • រៀនអំពីផ្នែកផ្សេងៗ នៃការផលិតសៀវភៅកុមារពីសមាជិកក្នុងក្រុម
 • រង្វាន់ជាសាច់ប្រាក់ និង អំណោយពីក្រុមហ៊ុនទូរស័ព្ទ Smart Axiata

គម្រោងនេះមានគោលបំណងចែកចាយសៀវភៅទៅកាន់សាធារណៈជន ដើម្បីលើកកម្ពស់វប្បធម៌នៃការអាននៅប្រទេសកម្ពុជា។ សៀវភៅអេឡិចត្រូនិចដែលបានបង្កើតឡើង នឹងត្រូវបានទៅកាន់សាធារណៈជន ហើយសៀវភៅអេឡិចត្រូនិចទាំងអស់នេះ ក៏នឹងអាចយកទៅបោះពុម្ភជាសៀវភៅបានផងដែរ។ គោលដៅចំបងនៃការបង្កើតសៀវភៅនេះ គឺការជម្រុញឲ្យមានការប្រើប្រាស់ និងចែកចាយសៀវភៅឱ្យបានទូលំទូលាយ ទៅដល់កុមារគ្រប់រូប ជាពិសេសកុមារដែលជួបប្រទះការខ្វះខាត។ សម្រាប់ពត៌មានបន្ថែមលើគម្រោងនេះ សូមចូលទៅកាន់គេហទំព័រ About ឬមើល វីដេអូ នៃកម្មវិធីហាក់កាសន កាលពីលើកមុន។ សៀវភៅដែលបានបង្កើតឡើងពីកម្មវិធីហាក់កាសន លើកទី១អាចរកបាននៅទីនេះ។ (សូមកត់សម្គាល់ថា សាច់រឿងដែលបានបង្កើតឡើងក្នុងកម្មវិធីហាក់កាសន សម្រាប់កម្មវិធីហាក់កាសន លើកទី២នេះ  សូមមើលការណែនាំខាងក្រោមសម្រាប់សៀវភៅដែលមានកម្រិតអំណានថ្នាក់ទី៣)។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ សូមដាក់ពាក្យតាមប្រព័ន្ធអុីនធឺណែត។
ពាក្យសុំសម្រាប់វិចិត្រករ៖ http://bit.ly/2r8V0Q3
ពាក្យសុំសម្រាប់អ្នករចនាទំព័រសៀវភៅ៖ http://bit.ly/2rSWQ4I

 

សូមចំណាំ៖
១. ដើម្បីអាចចូលរួមក្នុងកម្មវិធីនេះបាន អ្នកត្រូវដាក់ពាក្យសុំ ព្រមទាំងផ្ដល់នូវគំរូស្នាដៃ ដែលអ្នកធ្លាប់មានពីមុន ត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧។
២. សូមផ្ទៀងផ្ទាត់ថាគំរូស្នាដៃរបស់អ្នក មានលក្ខខ័ណ្ឌដូច ឫ ប្រហាក់ប្រហែលនឹងការកំណត់ខាងក្រោម។

គំរូស្នាដៃ

សូមផ្ញើគំរូស្នាដៃពីមុនរបស់អ្នកមកកាន់ elita.ouk@asiafoundation.org ត្រឹមថ្ងៃទី១៦ ខែកក្កដា។ ប្រសិនបើអ្នកមិនអាចផ្ញើស្នាដៃរបស់អ្នកតាមអុីម៉ែលបាននោះទេ សូមផ្ញើស្នាដៃរបស់អ្នកមកកាន់មូលនិធិអាសុីដែលមានអាស័យដ្ឋានផ្ទះលេខ៥៩ ផ្លូវ២៤២ រាជធានីភ្នំពេញ។ ស្នាដៃដែលសាកសមសម្រាប់កម្មវិធីតោះអាន! មានលក្ខណៈដូចខាងក្រោម៖

 • ស្នាដៃសិល្បៈមានភាពទាក់ទាញ និង សាកសមនឹងកុមារស្ថិតនៅកម្រិតថ្នាក់ទី៣។ ស្នាដៃគួរមានលក្ខណៈសាមញ្ញ ប៉ុន្តែមានលខ្ខណៈរស់រវើក គួរឲចាប់អារម្មណ៍ សម្រាប់កុមារ។ ឧទាហរណ៍៖ រូបគំនូរក្នុង យ៉ាងណាក៏គ្រួសារ និង សៀវភៅពណ៌មាស
 • វិចិត្រករ៖ សមត្ថភាពក្នុងការគូររូបភាពតួអង្គ ក្នុងបរិបទផ្សេងៗ
 • អ្នករចនាទំព័រសៀវភៅ៖ មានជំនាញក្នុងការប្រើប្រាស់ Adobe InDesign និងមានបទពិសោធន៍ធ្វើការលើ Layout សៀវភៅ ឫ ទស្សនាវដ្ដី។

អាជ្ញាប័ណ្ណ «CREATIVE COMMONS»
សៀវភៅរឿងដែលបានបោះពុម្ពដោយកម្មវិធីហាក់កាសន របស់គម្រោងតោះអាន! សម្រាប់សារៈប្រយោជន៍ប្រជាជនកម្ពុជា នឹងត្រូវបានដាក់ផ្សព្វផ្សាយដោយសេរី លើគេហទំព័ររបស់គម្រោង តោះអាន! នៅក្រោមអាជ្ញាប័ណ្ណ «CREATIVE COMMONS»។ សម្រាប់ពត៌មានបន្ថែមអំពី អាជ្ញាប័ណ្ណ «CREATIVE COMMONS»  សូមចូលទៅកាន់គេហទំព័រ៖ http://www.creativecommons.org/licenses/by/4.0/។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s