Application for Writers

Application page footer_writers_may 2017 Khmer
ការប្រកាសស្វែងរកអ្នកនិពន្ធសៀវភៅកុមារ

គម្រោង តោះអាន! កំពុងស្វែងរកអ្នកនិពន្ធដើម្បីចូលរួមបង្កើតសៀវភៅអេឡិចត្រូនិចតាមរយៈកម្មវិធីហាក់កាសន តោះអាន! នៅថ្ងៃទី១៩ និង ២០ ខែសីហាឆ្នាំ២០១៧ (កម្មវិធី ហាក់កាសន (ឬជាភាសាអង់គ្លេសថា Hackathon) គឺជាកម្មវិធីដែលប្រមូលផ្តុំអ្នកជំនាញឲ្យធ្វើការជាក្រុម ក្នុងរយៈពេលខ្លី ដើម្បីបង្កើតបានជាសមិទ្ធិផលរួមអ្វីមួយ)។ ក្នុងអំឡុងពេលនៃកម្មវិធីហាក់កាសនដែលមានរយៈពេលពីរថ្ងៃ អ្នកនិពន្ធនឹងធ្វើការជាក្រុមជាមួយ វិចិត្រករ និង អ្នករចនាសៀវភៅ ដើម្បីបង្កើតជាសៀវភៅដែលទាក់ទាញ និង មានរូបភាពស្រស់ស្អាត។ លើសពីនេះ អ្នកចូលរួមនឹងមានឱកាសធ្វើការជាមួយនឹងនិពន្ធនាយកតាមរយៈសិក្ខាសាលារយៈពេល១ថ្ងៃ និង នៅកម្មវិធីតោះអាន! ផ្ទាល់តែម្ដង ។

អត្ថប្រយោជន៍ក្នុងការចូលរួម មានដូចខាងក្រោមនេះ៖

  • អ្នកចូលរួមអាចបង្ហាញស្នាដៃនិពន្ធដែលនឹងលេចចេញជារូបរាងឡើង តាមរយៈការបោះពុម្ពបែបអេឡិចត្រូនិច
  • ទទួលបានយោបល់ថ្មីៗពីនិពន្ធនាយក និង អ្នកបោះពុម្ព ដែលមានជំនាញ
  • រៀនសូត្រពីបទពិសោធន៍ល្អៗ ក្នុងការបោះពុម្ពសៀវភៅបែបអេឡិចត្រូនិច
  • រៀនអំពីផ្នែកផ្សេងៗ នៃការផលិតសៀវភៅកុមារពីសមាជិកក្នុងក្រុម
  • រង្វាន់ជាសាច់ប្រាក់ និង អំណោយពីក្រុមហ៊ុនទូរស័ព្ទ Smart Axiata

គម្រោងនេះមានគោលបំណងចែកចាយសៀវភៅទៅកាន់សាធារណៈជន ដើម្បីលើកកម្ពស់វប្បធម៌នៃការអាននៅប្រទេសកម្ពុជា។ សៀវភៅអេឡិចត្រូនិចដែលបានបង្កើតឡើង នឹងត្រូវបានទៅកាន់សាធារណៈជន ហើយសៀវភៅអេឡិចត្រូនិចទាំងអស់នេះ ក៏នឹងអាចយកទៅបោះពុម្ភជាសៀវភៅបានផងដែរ។ គោលដៅចំបងនៃការបង្កើតសៀវភៅនេះ គឺការជម្រុញឲ្យមានការប្រើប្រាស់ និងចែកចាយសៀវភៅឱ្យបានទូលំទូលាយ ទៅដល់កុមារគ្រប់រូប ជាពិសេសកុមារដែលជួបប្រទះការខ្វះខាត។ សម្រាប់ពត៌មានបន្ថែមលើគម្រោងនេះ សូមចូលទៅកាន់គេហទំព័រ About ឬមើល វីដេអូ នៃកម្មវិធីហាក់កាសន កាលពីលើកមុន។ អ្នកអាចអានសៀវភៅដែលបានបង្កើតឡើងពីកម្មវិធីហាក់កាសន កាលពីលើកមុន នៅទីនេះ។ (សម្រាប់កម្មវិធីហាក់កាសន លើកទី៣នេះ  យើងតម្រូវឲ្យអ្នកនិពន្ធសរសេរសាច់រឿងដែលសមស្របសម្រាប់កុមារថ្នាក់ទី៣។ សូមមើលការណែនាំខាងក្រោមសម្រាប់សាច់រឿងដែលមានកម្រិតអំណានថ្នាក់ទី៣)។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ សូមដាក់ពាក្យតាមប្រព័ន្ធអុីនធឺណែតនៅទីនេះhttp://bit.ly/2rpXE0p។

សូមចំណាំ៖
១. ដើម្បីអាចចូលរួមក្នុងកម្មវិធីនេះបាន អ្នកត្រូវដាក់ពាក្យសុំ ព្រមទាំងផ្ដល់សាច់រឿងពង្រៀង ទៅតាមកាលបរិច្ឆេទដែលបានកំណត់។ ការដាក់ពាក្យសុំចូលរួម នឹងផុតកំណត់ត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧
២.អ្នកអាចដាក់ពាក្យសុំតាមរយ:៖ http://bit.ly/2rpXE0p។ សូមផ្ថើសាច់រឿងពង្រាងទៅកាន់អុីម៉ែល elita.ouk@asiafoundation.org។ អ្នកនឹងមានឱកាសធ្វើការជាមួយនាយកនិពន្ធលើសាច់រឿងពង្រាងនេះបន្ថែមទៀត ប្រសិនបើសាច់រឿងរបស់អ្នកត្រូវបានជ្រើសរើស។
៣. សូមផ្ទៀងផ្ទាត់ថា សាច់រឿងមានលក្ខណៈសមស្របសម្រាប់កម្រិតអំណានថ្នាក់ទី៣។

តម្រូវការសាច់រឿង
១) សាច់រឿងដែលផ្ញើមកកាន់គម្រោង តោះអាន! ត្រូវមានលក្ខណៈដូចខាងក្រោម៖

  • មានភាពច្នៃប្រឌិត។ សាច់រឿងត្រូវលើកកម្ពស់ភាពស្រមើស្រមៃរបស់កុមារ និង បង្កលក្ខណៈសប្បាយក្នុងការអាន។
  • ដើម្បីឲ្យសាច់រឿងមានលក្ខណៈគួរឲ្យចាប់អារម្មណ៍សម្រាប់កុមារ សាច់រឿងនោះគួរតែមានបញ្ហា ភាពចម្រូងចម្រាស់ ឬ អាថ៌កំបាំងអ្វីមួយ ដែលត្រូវដោះស្រាយ។
  • កុមារអាចយល់ពីតួអង្គក្នុងសាច់រឿងបាន។
  • មានលក្ខខ័ណ្ឌសមស្របដូចចំណុច ខាងក្រោម។

2) តោះអាន! កំពុងស្វែងរកសាច់រឿងសម្រាប់កុមារដែលស្ថិតក្រោមប្រធានបទ “ស្ទែមសម្រាប់កុមារ”។ សាច់រឿងក្រោមប្រធានបទនេះត្រូវបង្ហាញអំពីប្រធានបទស្ទែម​ (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា) សម្រាប់កុមារថ្នាក់ទី៣។​ សាច់រឿងនេះអាចបង្ហាញអំពីគំនិតទាក់ទងនឹងមុខវិជ្ជាស្ទែម ឫ និយាយអំពីតួអង្គដែលមានការស្រមើស្រមៃ ចង់បានការងារផ្នែកស្ទែម​ ដែលមានដូចជាអ្នកវិទ្យាសាស្រ្ត អ្នកសរសេរកម្មវិធី ស្ថាបត្យករ គីមីវិទូ ពេទ្យ ឫ ឱសថការី។ សាច់រឿងដែលយើងចង់បានមានលក្ខណៈដូចខាងក្រោម៖

  • សាច់រឿងដែលបណ្ដុះកុមារឲ្យមានការចាប់អារម្មណ៍លើផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា។ សាច់រឿងត្រូវប្រើប្រាស់ភាសាដែលសាមញ្ញ គួរឲ្យចាប់អារម្មណ៍ និង ធ្វើឲ្យប្រធានបទមានភាពទាក់ទាញសប្បាយរីករាយ សម្រាប់កុមារ។
  • ពីឈីជាប់ក្នុងព្យុះ ជាឧទាហរណ៍ដ៏ល្អមួយ សម្រាប់សៀវភៅដែលបង្ហាញអំពីពត៌មានវិទ្យាសាស្រ្តជាក់លាក់ ប៉ុន្តែជាសាច់រឿងដែលមានលក្ខណៈបែបផ្សងព្រេង។
  • យើងក៏ស្វែងរកសាច់រឿង ដែលមានតួអង្គឯកដែលដោះស្រាយបញ្ហាណាមួយដោយប្រើប្រាស់ជំនាញ STEM។ ឧទាហរណ៍៖
    ១. គីមីវិទូវ័យក្មេងម្នាក់ បង្កើតបានជាគ្រឿងផ្សំ ដែលជួយភូមិរបស់គេ ឲ្យដាំដំណាំលូតលាស់បានល្អ។
    ២. ស្ថាបត្យករវ័យក្មេងបានជួយធ្វើជម្រកសម្រាប់សត្វស្វាមួយក្រុម។
    ៣. ឧទាហរណ៍នៃរឿងដែលបានបោះពុម្ពពីមុន មានដូចជាស្កាយផតនៅភ្នំពេញ៖ http://oer.moeys.gov.kh/2016/03/sky-pods-in-phnom-penh.html។ តួអង្គចម្បង គឺក្មេងស្រីម្នាក់ដែលបង្កើតម៉ាស៊ីនសម្រាប់ជួយនាងក្នុងការធ្វើកិច្ចការផ្ទះ ហើយនាងបានក្លាយជាវិស្វករនៅពេលនាងធំពេញវ័យ។ (សូមចំណាំថាកម្រិតអំណានក្នុងរឿង ស្កាយផតភ្នំពេញ មានកម្រិតខ្ពស់ជាងតម្រូវការសម្រាប់កម្មវិធីហាក់កាសននេះ។ សូមមើលការណែនាំខាងក្រោមសម្រាប់សៀវភៅដែលមានកម្រិតអំណានសម្រាប់ថ្នាក់ទី៣)។
  • សាច់រឿងត្រូវមានការច្នៃប្រឌិតខ្ពស់ និង គួរឲ្យទាក់ទាញសម្រាប់កុមារថ្នាក់ទី៣។ (សូមមើលការណែនាំខាងក្រោមសម្រាប់សៀវភៅដែលមានកម្រិតអំណានសម្រាប់ថ្នាក់ទី៣)។
  • សម្រាប់ពត៌មានដែលទាក់ទងនឹងអាជីពការងារផ្នែកស្ទែម  សូមចូលមើលសៀវភៅ អាជីពការងារផ្នែកស្ទែមនាពេលអនាគតនៅទីនេះ

៣) សាច់រឿងត្រូវមានលក្ខខណ្ឌសមស្របសម្រាប់កម្រិតអំណានថ្នាក់ទី៣៖

សេចក្ដីណែនាំ
ចំនួនពាក្យជាមធ្យមនៅក្នុងកថាខ័ណ្ឌ ៤ ទៅ ៨
ចំនួនកថាខ័ណ្ឌក្នុងមួយទំព័រ ៣ ទៅ ៥
ចំនួនទំព័រ ៨ ទៅ ១២


អាជ្ញាប័ណ្ណ«CREATIVE COMMONS»

សៀវភៅរឿងដែលបានបោះពុម្ពដោយកម្មវិធីហាក់កាសន របស់គម្រោងតោះអាន! សម្រាប់សារៈប្រយោជន៍ប្រជាជនកម្ពុជា នឹងត្រូវបានដាក់ផ្សព្វផ្សាយដោយសេរី លើគេហទំព័ររបស់គម្រោង តោះអាន! នៅក្រោមអាជ្ញាប័ណ្ណ «CREATIVE COMMONS»។ សម្រាប់ពត៌មានបន្ថែមអំពី អាជ្ញាប័ណ្ណ «CREATIVE COMMONS»  សូមចូលទៅកាន់គេហទំព័រ៖ creativecommons.org/licenses/by/4.0/។

2 thoughts on “Application for Writers

Leave a comment