Application: Writers

application-page-header

ការប្រកាសស្វែងរកអ្នកនិពន្ធសៀវភៅកុមារ

គម្រោង តោះអាន! កំពុងស្វែងរកអ្នកនិពន្ធដើម្បីចូលរួមបង្កើតសៀវភៅអេឡិចត្រូនិចតាមរយៈកម្មវិធីហាក់កាសន តោះអាន! នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧ (កម្មវិធី ហាក់កាសន (ឬជាភាសាអង់គ្លេសថា Hackathon) គឺជាកម្មវិធីដែលប្រមូលផ្តុំអ្នកជំនាញឲ្យធ្វើការជាក្រុម ក្នុងរយៈពេលខ្លី ដើម្បីបង្កើតបានជាសមិទ្ធិផលរួមអ្វីមួយ)។ ក្នុងអំឡុងពេលនៃកម្មវិធីហាក់កាសនដែលមានរយៈពេលមួយថ្ងៃ អ្នកនិពន្ធនឹងធ្វើការជាក្រុមជាមួយ វិចិត្រករ និង អ្នករចនាសៀវភៅ ដើម្បីបង្កើតជាសៀវភៅដែលទាក់ទាញ និង មានរូបភាពស្រស់ស្អាត។ លើសពីនេះ អ្នកចូលរួមនឹងមានឱកាសធ្វើការជាមួយនឹងនិពន្ធនាយកតាមរយៈសិក្ខាសាលារយៈពេល១ថ្ងៃ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។

អត្ថប្រយោជន៍ក្នុងការចូលរួម មានដូចខាងក្រោមនេះ៖

  • អ្នកចូលរួមអាចបង្ហាញស្នាដៃនិពន្ធដែលនឹងលេចចេញជារូបរាងឡើង តាមរយៈការបោះពុម្ពបែបអេឡិចត្រូនិច
  • ទទួលបានយោបល់ថ្មីៗពីនិពន្ធនាយក និង អ្នកបោះពុម្ព ដែលមានជំនាញ
  • រៀនសូត្រពីបទពិសោធន៍ល្អៗ ក្នុងការបោះពុម្ពសៀវភៅបែបអេឡិចត្រូនិច
  • រៀនអំពីផ្នែកផ្សេងៗ នៃការផលិតសៀវភៅកុមារពីសមាជិកក្នុងក្រុម
  • រង្វាន់ជាសាច់ប្រាក់ និង អំណោយពីក្រុមហ៊ុនទូរស័ព្ទ Smart Axiata

គម្រោងនេះមានគោលបំណងចែកចាយសៀវភៅទៅកាន់សាធារណៈជន ដើម្បីលើកកម្ពស់វប្បធម៌នៃការអាននៅប្រទេសកម្ពុជា។ សៀវភៅអេឡិចត្រូនិចដែលបានបង្កើតឡើង នឹងត្រូវបានទៅកាន់សាធារណៈជន ហើយសៀវភៅអេឡិចត្រូនិចទាំងអស់នេះ ក៏នឹងអាចយកទៅបោះពុម្ភជាសៀវភៅបានផងដែរ។ គោលដៅចំបងនៃការបង្កើតសៀវភៅនេះ គឺការជម្រុញឲ្យមានការប្រើប្រាស់ និងចែកចាយសៀវភៅឱ្យបានទូលំទូលាយ ទៅដល់កុមារគ្រប់រូប ជាពិសេសកុមារដែលជួបប្រទះការខ្វះខាត។ សម្រាប់ពត៌មានបន្ថែមលើគម្រោងនេះ សូមចូលទៅកាន់គេហទំព័រ About ឬមើល វីដេអូ នៃកម្មវិធីហាក់កាសន កាលពីលើកមុន។ សៀវភៅដែលបានបង្កើតឡើងពីកម្មវិធីហាក់កាសន លើកទី១អាចរកបាននៅទីនេះ។ (សូមកត់សម្គាល់ថា សាច់រឿងដែលបានបង្កើតឡើងក្នុងកម្មវិធីហាក់កាសន សម្រាប់កម្មវិធីហាក់កាសន លើកទី២នេះ  សូមមើលការណែនាំខាងក្រោមសម្រាប់សៀវភៅដែលមានកម្រិតអំណានថ្នាក់ទី៣)។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ សូមដាក់ពាក្យតាមប្រព័ន្ធអុីនធឺណែតនៅទីនេះhttp://bit.ly/2jL9X6K។

សូមចំណាំ៖
១. ដើម្បីអាចចូលរួមក្នុងកម្មវិធីនេះបាន អ្នកត្រូវដាក់ពាក្យសុំ ព្រមទាំងផ្ដល់សាច់រឿងពង្រៀង ទៅតាមកាលបរិច្ឆេទដែលបានកំណត់។ ការដាក់ពាក្យសុំចូលរួម នឹងផុតកំណត់ត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧
២.⁣ អ្នកអាចដាក់ពាក្យសុំតាមរយ:៖⁣ http://bit.ly/2jL9X6K។ សូមផ្ថើសាច់រឿងពង្រៀងទៅកាន់⁣អុីម៉ែល⁣ elita.ouk@asiafoundation.org។ អ្នកនឹងមានឳកាសធ្វើការជាមួយនាយកនិពន្ធលើសាច់រឿងពង្រៀងនេះបន្ថែមទៀត⁣ ប្រសិនបើសាច់រឿងរបស់អ្នកត្រូវបានជ្រើសរើស។
៣. សូមផ្ទៀងផ្ទាត់ថា សាច់រឿងមានលក្ខណៈសមស្របសម្រាប់កម្រិតអំណានថ្នាក់ទី៣។

តម្រូវការសាច់រឿង
១) សាច់រឿងដែលផ្ញើមកកាន់គម្រោង តោះអាន! ត្រូវមានលក្ខណៈដូចខាងក្រោម៖

  • មានភាពច្នៃប្រឌិត។ សាច់រឿងត្រូវលើកកម្ពស់ភាពស្រមើស្រមៃរបស់កុមារ និង បង្កលក្ខណៈសប្បាយក្នុងការអាន។
  • ដើម្បីឲ្យសាច់រឿងមានលក្ខណៈគួរឲ្យចាប់អារម្មណ៍សម្រាប់កុមារ សាច់រឿងនោះគួរតែមានបញ្ហា ភាពចម្រូងចម្រាស់ ឬ អាថ៌កំបាំងអ្វីមួយ ដែលត្រូវដោះស្រាយ។
  • កុមារអាចយល់ពីតួអង្គក្នុងសាច់រឿងបាន។
  • មានលក្ខខ័ណ្ឌសមស្របដូចចំណុច ខាងក្រោម។

២) ខ្លឹមសារដែលយើងចង់បាន ពីសៀវភៅដែលផលិតក្នុងគម្រោង តោះអាន! គឺការលើកកម្ពស់សិទ្ធិស្រ្តី ក្រោមប្រធានបទ ស្រ្តីអាចធ្វើអ្វីៗបានទាំងអស់

  • ត្រូវមានតួអង្គសំខាន់ជាស្រ្តី យ៉ាងតិច១រូប។ សូមចំណាំ៖ តួអង្គដែលមិនមែនជាមនុស្សដូចជា សត្វ ឫ វត្ថុគ្មានជីវិត អាចរាប់ជាតួអង្គសំខាន់បាន ប្រសិនបើតួអង្គទាំងអស់នោះមានភេទស្រី។
  • ការបរិយាយអំពីស្រ្តីនៅក្នុងសាច់រឿងត្រូវមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ និង មិនស្ថិតក្រោមគំនាបប្រពៃណីទំនៀមទម្លាប់។ ឧទាហរណ៍៖ សាច់រឿងដែលមានតួអង្គជាស្រ្តីដែលមានភាពជឿជាក់លើសមត្ថភាពខ្លួនឯង ក្លាហាន និង ឆ្លាតវៃ ដែលគួរឲ្យយកជាគំរូតាមសម្រាប់ទាំងក្មេងប្រុស និង ក្មេងស្រី។
  • ឧទាហរណ៍នៃរឿងដែលពាក់ព័ន្ធនឹងការលើកកម្ពស់សិទ្ធិស្រ្តី មានដូចជា ស្កាយផតនៅភ្នំពេញ៖ http://oer.moeys.gov.kh/2016/03/sky-pods-in-phnom-penh.html។ តួអង្គចម្បង គឺក្មេងស្រីម្នាក់ដែលបង្កើតម៉ាស៊ីនសម្រាប់ជួយនាងក្នុងការធ្វើកិច្ចការផ្ទះ ហើយនាងបានក្លាយជាវិស្វករនៅពេលនាងធំពេញវ័យ។ រឿងនេះបានជម្រុញក្មេងស្រីអោយគិតថា ពួកគាត់ក៏អាចក្លាយជាវិស្វករបានដែរ។ (សូមចំណាំថាកម្រិតអំណានក្នុងរឿង ស្កាយផតភ្នំពេញ មានកម្រិតខ្ពស់ជាងតម្រូវការសម្រាប់កម្មវិធីហាក់កាសននេះ។ សូមមើលការណែនាំខាងក្រោមសម្រាប់សៀវភៅដែលមានកម្រិតអំណានសម្រាប់ថ្នាក់ទី៣)។

៣) សាច់រឿងត្រូវមានលក្ខខណ្ឌសមស្របសម្រាប់កម្រិតអំណានថ្នាក់ទី៣៖

សេចក្ដីណែនាំ
ចំនួនពាក្យជាមធ្យមនៅក្នុងកថាខ័ណ្ឌ ៤ ទៅ ៨
ចំនួនកថាខ័ណ្ឌក្នុងមួយទំព័រ ៣ ទៅ ៥
ចំនួនទំព័រ ៨ ទៅ ១២


អាជ្ញាប័ណ្ណ «CREATIVE COMMONS»
សៀវភៅរឿងដែលបានបោះពុម្ពដោយកម្មវិធីហាក់កាសន របស់គម្រោងតោះអាន! សម្រាប់សារៈប្រយោជន៍ប្រជាជនកម្ពុជា នឹងត្រូវបានដាក់ផ្សព្វផ្សាយដោយសេរី លើគេហទំព័ររបស់គម្រោង តោះអាន! នៅក្រោមអាជ្ញាប័ណ្ណ «CREATIVE COMMONS»។ សម្រាប់ពត៌មានបន្ថែមអំពី អាជ្ញាប័ណ្ណ «CREATIVE COMMONS»  សូមចូលទៅកាន់គេហទំព័រ៖ http://www.creativecommons.org/licenses/by/4.0/។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s